បុរសពោះម៉ាយក្រីក្រីម្នាក់ នាំកូនស្រីចូលញាុំអាហារ​ ទាំងខ្លួនឯងអង្គុយលេបទឹកមាត់ ខណៈគ្មានលុយគ្រប់ឲ្យគេ!!

<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1289495274460386_1289495294460384&adtype=banner300x250"></iframe>
</figure>
 
 
 

ហ្វីលីពីន៖ នេះគឺជាឪពុកដ៏អស្ចារ្យធ្វើការជាអ្នកលក់អាហារបន្តិចបន្ដួចដើម្បីចិញ្ចឹមកូន។ លោក Ayan Arebuabo អង្គុយជាមួយកូនស្រីពីរនាក់នៅឯអាហារដ្ឋាន Jollibee ពួកគេកំពុងញ៉ាំអាហារក្នុងឱកាសពិសេសដើម្បីអបអរសាទរកូនស្រីទទួលបានលទ្ធផលល្អក្នុងការសិក្សា។ ខណៈកូនស្រីទាំងពីរកំពុងញ៉ាំអាហារដ៏ឆ្ងាញ់ Ayan Arebuabo គ្រាន់តែអង្គុយមើលពួកគេញ៉ាំប៉ុណ្ណោះ ព្រោះគាត់មិនមានលុយចំនាយសំរាប់ខ្លួនគាត់ទេ។ លោក Ayan Arebuabo រកកំរៃបានល្មមការហូបប្រចាំថ្ងៃ និងការរៀនសូត្ររបស់កូនស្រីទាំងពីរនៅសាលាប៉ុណ្ណោះ។


រឿងរ៉ាវរបស់គាត់ត្រូវបានចែករំលែកដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះJhunnel Sarajanដែលនៅក្នុងភោជនីយដ្ឋានជាមួយគ្នាពេលដែលAyan Arebuaboនាំកូនមកញ៉ាំអាហារនៅJollibee។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះJhunnel Sarajanបានថតរូប Ayan Arebuaboនិងកូនស្រីទាំងពីរ រួចក៏បង្ហោះក្នុងបណ្ដាញសង្គមតែម្ដង។


ក្រុមគ្រួសារនេះរស់នៅស្រុកTondo ក្នុងក្រុងManila។ Ayan Arebuabo និងកូនស្រីទាំងពីររស់នៅក្នុងខ្ទមដ៏តូចទំហំ4m x 4mដែលសង់ពីក្តារបន្ទះកុងផ្លាកេ និងស័ង្កសី។ Ayan Arebuaboក្រោកពីព្រលឹមនៅម៉ោងប្រាំព្រឹករៀងរាល់ថ្ងៃ ដើម្បីរៀបចំអាហារពេលព្រឹកនិងជូនកូនស្រីទាំងពីរទៅសាលារៀន។ ពេលដែលនៅសល់ពីនោះគាត់លក់អាហារសម្រន់បន្តិចបន្ដួចដែលរកចំណូលបានពី២$ទៅ៤$ក្នុងមួយថ្ងៃ ចំណូលនេះធ្វើអោយ Ayan Arebuaboនិងកូនស្រីជួបការលំបាកដ៏ច្រើន។ Ayan Arebuabo មិនអាចធ្វើការបានជាច្រើនឆ្នាំ ហើយប្រពន្ធរបស់គាត់រត់ចោលគាត់បន្សល់ទុកកូនស្រីពីរនាក់អោយគាត់ចិញ្ចឹម គឺRose Mayអាយុ៦ឆ្នាំ និងRose Ann អាយុ៨ឆ្នាំ។

Ayan Arebuaboជាឪពុកដ៏អស្ចារ្យ មានភក្កីភាព និងថ្នាក់ថ្នមកូនស្រីទាំងពីរលើសពីឪពុកទូទៅ។ សង្ឃឹមថាគាត់អាចជួយអោយកូនស្រីមានអនាគតភ្លឺស្វាង ហើយពេលកូនស្រីទាំងពីរធំឡើងពួកគេពិតជាមិនអាចបំភ្លេចអតីតកាលនៃការលះបង់របស់ Ayan Arebuaboបានទេ។



បន្ទាប់ពីរឿងរ៉ាវរបស់គាត់ត្រូវស្ងើចសរសើរជុំវិញពិភពលោក។ Jhunnel Sarajanបានបង្កើតPageហ្វេសប៊ុកមួយដើម្បីអោយអ្នករាល់គ្នាអាចផ្ដល់ព័ត៌មាន និងចំណេះដឹងថ្មីៗពីស្ថានភាពគ្រួសារមនុស្សគ្រប់រូប។ Ayan Arebuaboជាឪពុកដ៏អស្ចារ្យបំផុតក្នុងការអប់រំ ថែទាំ ថ្នាក់ថ្នម ភក្ដីភាពប្រកបដោយក្តីមួសមុតបំផុត។ យើងជូនពរអោយAyan Arebuaboនិងកូនស្រីទាំងពីរជួបតែសេចក្តីសុខ៕
Share on Google Plus

About Medical Science Cambodia

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment